ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំដេញថ្លៃភាស៊ីផ្សារទូទាំងខេត្តប៉ៃលិន សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត, និងមានការអញ្ចើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រធានរតនាគារខេត្ត, ប្រធានសាខាពន្ធដារខេត្ត, លោក លោកស្រី នាយក នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត, លោកអភិបាលក្រុង/ស្រុក, ម្ចាស់ផ្សារ និងអាជីវករអ្នកដេញថ្លៃជាច្រើននាក់ទៀត។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍ថាទាំងម្ចាស់ផ្សារ និងអ្នកដេញថ្លៃភាស៊ីត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអង្គភាពជំនាញត្រូវអនុវត្តតាមការណែនាំ និងកិច្ចកុងត្រាភាស៊ីផ្សារដែលបានដេញថ្លៃរួចមកនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះអ្នកដេញថ្លៃភាស៊ីផ្សារទាំងអស់ត្រូវសហការជាមួយម្ចាស់ផ្សារ និងក្រុមអាជីវករទាំងអស់ធ្វើការអនាម័យ និងកែលំអរសោភ័ណ្ឌភាពផ្សារឲ្យបានស្អាតជាប្រចាំដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញប្រើប្រាស់សេវាកម្មរបស់ខ្លួន។
ដែលក្នុងកិច្ចប្រជុំដេញថ្លៃនេះ
ក្នុងខេត្តប៉ៃលិនមានផ្សារចំនួន ៤ផ្សារ មានដូចជា៖ ផ្សារសាមគ្គី ផ្សារព្រំថ្មី
ផ្សារសាលាក្រៅ និងផ្សារប៉ាងរលឹម ។ ឆ្លងតាមការដេញថ្លៃមួយព្រឹករួចមកជាលទ្ធផលគឺ ៖
១.លោកស្រី
គង់ វណ្ណា ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារសាមគ្គី។
២.លោក ជាង នីសា ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារប៉ាងរលឹម។
៣.ស៊ឹប
វ៉ាន់ដឿន ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារសាលាក្រៅ។
៤.សៅ សាប៊ុន ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារព្រំថ្មី។
សូមអរគុណ!